ជម្លោះព្រំដែនកម្ពុជា-ថៃ ! លោកប្រាក់ សុខុន ៖ យើងគ្មានបំណង ចង់យកអ្វី ដែលមិនមែនជារបស់យើង តែយើងនឹងមិនទទួល យកការបាត់បង់

ភ្នំពេញ ៖ ប្រមុខការទូត ដ៏មានឥទ្ធិរបស់កម្ពុជា បានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេស ថៃ តំណាងម៉ាឡេស៊ី និងសហរដ្ឋអាមេរិកថា កម្ពុជា គ្មានបំណងចង់យកអ្វី ដែលមិនមែនជារបស់កម្ពុជាទេ ប៉ុន្តែកម្ពុជា ក៏នឹងមិនទទួលយកការបាត់បង់អ្វី ដែលជាកម្មសិទ្ធិរបស់ខ្លួនដែរ ។ ការអះអាង របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោក Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ។ អង្គប្រជុំបានបង្ហាញ ពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល ។ ការណ៍នេះបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់ អន្តរជាតិ។ លោកឧបនាយករដ្ឋមន្រ្តីការបរទេសខ្មែរ បានកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ី … Continue reading ជម្លោះព្រំដែនកម្ពុជា-ថៃ ! លោកប្រាក់ សុខុន ៖ យើងគ្មានបំណង ចង់យកអ្វី ដែលមិនមែនជារបស់យើង តែយើងនឹងមិនទទួល យកការបាត់បង់