សម្ដេចធិបតី ៖ កិច្ចប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត ។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកបណ្ឌិត Tanaka Akihiko បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។ លោកបណ្ឌិត បានថ្លែងបន្ថែម អំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនិរោធ និង គម្រោងពង្រីកប្រព័ន្ធបញ្ជូន និង ចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ … Continue reading សម្ដេចធិបតី ៖ កិច្ចប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀត