សម្ដេចធិបតី ៖ កម្ពុជា មិនត្រូវការពឹង ប្រទេសជិតខាង ខណៈមានមេដឹកនាំប្រទេសមួយ មានគម្រោង ជួបប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយ បញ្ហាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនត្រូវការពឹងពាក់ប្រទេស ជិតខាងណាមួយ មកធ្វើការងារជំនួសកម្ពុជាឡើយ ខណៈមេដឹកនាំប្រទេសមួយ មានគម្រោងពិភាក្សាជាមួយ ប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា «នៅថ្ងៃនេះ ខ្ញុំបានទទួលជួប ពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ»។ សម្ដេចធិបតី បន្ដថា «យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ … Continue reading សម្ដេចធិបតី ៖ កម្ពុជា មិនត្រូវការពឹង ប្រទេសជិតខាង ខណៈមានមេដឹកនាំប្រទេសមួយ មានគម្រោង ជួបប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយ បញ្ហាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា