យោធភូមិភាគទី៥៖ ថៃមិនបានឈូសឆាយរំលោភ ចូលដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែងទេ
ភ្នំពេញ៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទបានអះអាងថា ភាគីថៃមិនបានឈូសឆាយចូលទឹកដីខ្មែរនៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ទេ ។ ការអះអាងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃ១៧ តុលា បានគូសបញ្ជាក់ត្រឡប់ទៅវិញ ការផ្សាយព័ត៌មាននោះ មិនមែនជាការពិតទេ ព្រោះសកម្មភាពនៃការឈូសឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ ប៉ុន្តែទោះបីជាយ៉ាងណាកងកម្លាំងកម្ពុជា ដែលកំពុងឈរជើងនៅតំបន់នេះ ការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ ដូច្នេះ សាធារណជនទាំងអស់កុំមានការយល់ ច្រឡំ និងកុំបន្តចែករំលែក។ ជាមួយគ្នានេះ យោធភូមិភាគទី៥ គូសបញ្ជាក់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការ អះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទគូសបញ្ជាក់ថាកម្ពុជា និងថៃមាន មូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន … Continue reading យោធភូមិភាគទី៥៖ ថៃមិនបានឈូសឆាយរំលោភ ចូលដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែងទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed