កម្ពុជា បណ្តេញជនជាតិកូរ៉េចំនួន ៦៤នាក់ ក្នុងនោះ បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥៩នាក់
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ តុលា បានឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ច នៃសាធារណរដ្ឋកូរ៉េ ធ្វើការ បណ្តេញជនជាតិកូរ៉េខាងត្បូង ដែលបានប្រព្រឹត្តល្មើសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៦៤នាក់ ស្រី ៥នាក់ ក្នុងនោះបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានចំនួន ៥៩នាក់ ស្រី ៤នាក់។ យោងតាមការជូនដំណឹង របស់ភាគីកូរ៉េ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងបញ្ជូនយន្តហោះពិសេស ដើម្បីមកទទួលជនជាតិ កូរ៉េខាងត្បូងទាំង ៦៤នាក់ ខាងលើ ត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញ នៅវេលាម៉ោង ១២ និង៣០នាទីរំលងអាធ្រាត ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នេះ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សូមធ្វើការបញ្ជាក់ជូនជ្រាបថា ក្នុងការអនុវត្ត ការងារនាពេលកន្លងមក អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក៏បានធ្វើការបណ្តេញ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន … Continue reading កម្ពុជា បណ្តេញជនជាតិកូរ៉េចំនួន ៦៤នាក់ ក្នុងនោះ បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥៩នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed