ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រោយកិច្ចប្រជុំចតុភាគីនៅម៉ាឡេស៊ី កាលពីម្សិលមិញ មានការឯកភាពលើឯកសារ ស្ដីពី កិច្ចព្រមព្រៀងសន្ដិភាពរវាង កម្ពុជា-ថៃ នឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ដ្រីប្រទេសទាំងពីរ។ ពិធីនេះ ដោយមានការចូលរួមជាសាក្សីពី លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ នៅម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បន្ដថា កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេចបាននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី ក្នុងកិច្ចសម្ភាសជាមួយនឹងទទក ក្រោយបញ្ចប់ការចរចា។ ប្រមុខការទូតបរទេសកម្ពុជា បានគូសបញ្ជាក់ថា «សង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ ដោយមាន លោក ដូណា ត្រាំ ជាសាក្សី … Continue reading កម្ពុជា-ថៃ ឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីទាំងពីរ ក្នុងកិច្ចប្រជុំអាស៊ាន ដោយចូលរួមជាសាក្សី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed