នាយករដ្ឋមន្ដ្រីកម្ពុជា ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ មកកម្ពុជាកាន់តែច្រើន ជាងមុនពេលជំងឺកូវីដ

កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងចូលរួមជាកម្លាំងចលករក្នុងការទាក់ទាញ ទេសចរណ៍ និងអ្នកវិនិយោគគិន មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើងជាងពេលមុនជំងឺកូវីដ-១៩ ទៅទៀត។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាព ក្រៃលែង ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ។ សម្ដេចធិបតី បន្ដថា អាកាសយានដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដ បើកជំហរជើងមេឃរបស់កម្ពុជា។ លើសពីនេះ ផ្លូវអាកាស គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដ៏ចាំបាច់ ដើម្បីបំរើដល់វិស័យទេសចរណ៍ វិនិយោគ និងគោលដៅផ្សេងៗ។ សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមជាកម្លាំងចលករ … Continue reading នាយករដ្ឋមន្ដ្រីកម្ពុជា ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ មកកម្ពុជាកាន់តែច្រើន ជាងមុនពេលជំងឺកូវីដ