សម្តេចធិបតី ៖ កុំសួរនាំ រឿងបាត់ដីកន្លែងណាខ្លះ និងមេទ័ពណាស្លាប់
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា ដែលឈរជើងការពារព្រំដែន។ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតីមានប្រសាសន៍ថា បញ្ហាព្រំដែនដែលបានអូសបន្លាយ ប្រមាណជា៣ខែមកនេះ ថ្នាក់ដឹកនាំកម្ពុជា បានខិតខំព្យាយាម ការពារបូរណភាពទឹកដី យ៉ាងស្វិតស្វាញជាខ្លាំង ។ ក្នុងនោះ ក្រោយបទឈប់បាញ់បានចូលជាធរមាន ការបញ្ជាកងទ័ពឲ្យដកថយចេញពីព្រំដែន គឺពុំមាននោះឡើយ ។ សម្តេចធិបតីបន្តថា ពាក់ព័ន្ធបញ្ហាព្រំដែននេះ ក៏មានអ្នកនយោបាយនិងពលរដ្ឋ បាននាំគ្នាមកជជែកវែកញែកសួរដេញដោល អំពីការបាត់បង់ដី និងមានអ្នកណាខ្លះស្លាប់ ។ចំណុចនេះ សម្តេចធិបតី គូសបញ្ជាក់ថា “ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ដែលសួរក្រោយបទឈប់បាញ់ហ្នឹង បាត់ណាខ្លះ ការពារណាខ្លះ មេទ័ពណាស្លាប់ មេទ័ពណារស់ ។ ជម្លោះមិនទាន់ចប់ទេ បញ្ហាវានៅ ការលាក់ការណ៍យោធា យ៉ាងណា … Continue reading សម្តេចធិបតី ៖ កុំសួរនាំ រឿងបាត់ដីកន្លែងណាខ្លះ និងមេទ័ពណាស្លាប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed