អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាប្រចាំ IPU ច្រានចោលការចោទថា កម្ពុជាបង្កើនការវាយប្រហារថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃគណៈប្រតិភូ ព្រះរាជាណាចក្រកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ នៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុងនូវរបាយការណ៍មិនពិត និងបំភាន់ ដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមចំណងជើងថា “ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍មិនពិតដែលផ្សាយ ដោយកាសែត The Nation ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥បានឱ្យដឹងថា របាយការណ៍របស់ភាគីថៃបានបំភ្លៃការពិតទាំងស្រុង ដោយបានពណ៌នាខុសថា កម្ពុជាបានវាយ ប្រហារប្រទេសថៃនៅគ្រប់វេទិកា” និង “ប្រើប្រាស់វេទិកា IPU ដើម្បីរិះគន់ប្រទេសថៃ»។ ប្រភពបន្តថា ផ្ទុយទៅវិញ ក្នុងអំឡុងកិច្ចប្រជុំ ASEAN+3 ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងមហាសន្និបាត សភាអាស៊ី (APA) គណៈប្រតិភូកម្ពុជា​ តែងតែបានប្រកាន់ខ្ជាប់ ជានិច្ច នូវឥរិយាបថប្រកបដោយកិត្តិយស ភាពអត់ធ្មត់ និងការគោរព ចំពោះគ្រប់សមាជិកសភាទាំងអស់ ដោយអនុលោមយ៉ាងពេញលេញតាមគោលការណ៍របស់ IPU អាស៊ាន និងការទូតសភា នៅលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត … Continue reading អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាប្រចាំ IPU ច្រានចោលការចោទថា កម្ពុជាបង្កើនការវាយប្រហារថៃ