សម្តេចតេជោ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការរបស់សម្តេចធិបតី កំពុងធ្វើដំណើរយ៉ាងស្វាហាប់
ភ្នំពេញ ៖ នៅចំពោះមុខក្រុមការងារ គណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋអូរីហ្គិន សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញអំពីដំណើរការអភិវឌ្ឍ របស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំប្រទេសយ៉ាងស្វាហាប់ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានឱ្យដឹងក្រោយបញ្ចប់ពិធីសំណេះសំណាលរវាងសម្តេចតេជោ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋអូរីហ្គិន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ថា សម្តេចតេជោបានចែករំលែកអំពីទិដ្ឋភាពទូទៅ ពីស្ថានភាពរបស់កម្ពុជា ពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្រ នៃពលិកម្មរបស់សម្តេចក្នុងការតស៊ូ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការដឹកនាំរបស់សម្តេច ពេលនៅជានាយករដ្ឋមន្ត្រី ។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានគណបក្សក៏បានបង្ហាញអំពីដំណើរ ការអភិវឌ្ឍរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី កំពុងដឹកនាំប្រទេសយ៉ាងស្វាហាប់ និងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ សម្តេចតេជោក៏បានមានប្រសាសន៍អំពីស្ថានភាពនយោបាយមួយចំនួនទៀត ដល់សកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានឈ្វេងយល់ និងស្ថានភាពពិតរបស់កម្ពុជា ជាពិសេសសម្រាប់បងប្អូន សកម្មជននៅក្រៅប្រទេស បានដឹង … Continue reading សម្តេចតេជោ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការរបស់សម្តេចធិបតី កំពុងធ្វើដំណើរយ៉ាងស្វាហាប់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed