ក្រសួងសាធារណការ ៖ ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក អាចចុងខែវិច្ឆិកា នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ហើយគម្រោងនេះ នឹងបញ្ចប់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ផន រឹម បានលើកឡើងថា គម្រោងព្រែកជីក ហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។ អ្នកនាំពាក្យ គូសបញ្ជាក់ថា «តើព្រែកជីកចាប់ផ្តើមជីកនៅពេលណា? ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ»។ អ្នកនាំពាក្យ បន្ដថា ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើង តាមយន្តការដោះស្រាយ ផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងដោយមានការចូលរួម ពីមន្ត្រីបច្ចេកទេសក្រសួង … Continue reading ក្រសួងសាធារណការ ៖ ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក អាចចុងខែវិច្ឆិកា នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨