កម្ពុជា-ថៃ ឯកភាពចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅភូមិជោគជ័យ និងព្រៃចាន់
ភ្នំពេញ ៖ កម្ពុជានិងថៃ បានយល់ព្រមឯកភាពគ្នា ក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង ក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ របស់កម្ពុជា ទល់នឹងភូមិណងចាន់របស់ថៃ និងតំបន់ភូមិព្រៃចាន់ និងណងយ៉ាកែវ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ប្រទេសថៃ នាថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដី ជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ គឺភាគីទាំងពីរបានឯកភាព ពិនិត្យកែសម្រួលបញ្ចប់ បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និង បោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែន អាទិភាពនៅចន្លោះ បង្គោលលេខ 42-479 ។ សេចក្តីប្រកាសបន្តថា បន្ទាប់ពីបញ្ចប់ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការ យល់ព្រមពីរាជរដ្ឋាភិបាលរៀងៗខ្លួន ភាគីទាំងពីរ នឹងស្នើសុំយោបល់ … Continue reading កម្ពុជា-ថៃ ឯកភាពចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅភូមិជោគជ័យ និងព្រៃចាន់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed