ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាព នៅក្នុងការកាត់ទឹកដី ដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជា ណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយ នឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៣ តុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនបងប្អូនខ្លះៗ អំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោល ការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ សម្ដេចធិបតី បន្ដថា បញ្ហាដែលកើតមានឡើង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើង ពីការប្រើប្រាស់ លួសបន្លានិងកង់ឡាន របស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយ ចំនួនរបស់ ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាក ដល់ប្រជាពលរដ្ឋដែលរង គ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅ ក្នុងភូមិទាំងពីរ ។ បញ្ហានេះក៏បានបង្ក នូវភាពតានតឹង … Continue reading ករណីបែងចែកដី ឲ្យពលរដ្ឋថៃ ! សម្តេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គ្មានការលួចឯកភាពកាត់ដីខ្មែរ ឲ្យទៅថៃនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed