សម្ដេចតេជោ ៖ អ្នកតាំងខ្លួនជាគ្រូ កិច្ចព្រមព្រៀង ទីក្រុងបារីស តើបានដឹងកើតឡើង យ៉ាងណាខ្លះ?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានផ្ញើសារទៅកាន់ក្រុមមនុស្សមួយចំនួន ទាំងក្នុងនិងក្រៅប្រទេស ដែលបានតាំងខ្លួនឯងជាគ្រូ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស ប្រទេសបារាំង ២៣ តុលា តើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះ? ។ ក្នុងឱកាសអញ្ជើញ ដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសមានប្រសាសន៍ រំលឹករៀបរាប់ពីដំណើរ នៃកិច្ចចរចាស្វែងរកសន្តិភាពនៅទីក្រុងប៉ារីស ។ សម្តេចតេជោមានប្រសាសន៍ថា ការចែករំលែក របស់សម្តេចអំពីដំណើរការនៃកិច្ចព្រមព្រៀងប៉ារីសនេះ នឹងជាចំណែកមួយ ដើម្បីចែករំលែកនៃការយល់ដឹង ទៅដល់អ្នកស្រាវជ្រាវឬក៏ទៅដល់អ្នកនយោបាយមួយចំនួន ដែលបានតាំងខ្លួន ជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ។សម្តេចតេជោរំលឹកទៀតថា ទម្រាំបានកើតចេញជាកិច្ចព្រមព្រៀង សន្តិភាពទីក្រុងបារីសនេះ គឺគ្រប់ភាគីពាក់ព័ន្ធបានឆ្លងកាត់ ឧបសគ្គយ៉ាងច្រើន ។ដូច្នេះសម្តេចតេជោ បានសង្កត់ធ្ងន់ផ្តាំទៅមនុស្សមួយចំនួន តាំងខ្លួនជាគ្រូកិច្ចព្រមព្រៀង សន្តិភាពទីក្រុងបារីសថា “ថ្ងៃនេះខ្ញុំគួរតែនិយាយថា អ្នកដែលតាំងខ្លួន ជាគ្រូកិច្ចព្រមព្រៀងបារីសទាំងឡាយអើយ … Continue reading សម្ដេចតេជោ ៖ អ្នកតាំងខ្លួនជាគ្រូ កិច្ចព្រមព្រៀង ទីក្រុងបារីស តើបានដឹងកើតឡើង យ៉ាងណាខ្លះ?