សម្តេចតេជោ ៖ មានអ្នកចង់ប្តឹង ទៅសហប្រធាន កិច្ចព្រមព្រៀងបារីស ករណីថៃបំពានកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា មានអ្នកចង់ប្តឹងទៅសហប្រធាន នៃកិច្ចព្រមព្រៀងបារីស អំពីការបំពានរបស់ថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ។ចំពោះអ្នកចង់ឲ្យប្តឹងនេះ សម្តេចតេជោ លើជាសំណួរថា តើម្ចាស់ហត្ថលេខី និងសហប្រធាន តើពួកគាត់ព្រមដែរទេ? ។ នាឱកាសអញ្ជើញ ដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ចោទសួរទៅអ្នកចង់ឲ្យប្តឹងនោះថា តើម្ចាស់ហត្ថលេខី និងសហប្រធានកិច្ចព្រមព្រៀងប៉ារីស តើពួកគាត់ព្រមដែរទេ?។ សម្តេចប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា “ឥឡូវមានអ្នកអំពាវនាវឲ្យប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ទាក់ទិន ជាមួយនឹងការឈ្លានពាន របស់ប្រទេសជិតខាង… ត្រូវហើយ ។ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ សាកល្បងសួរទៅឥណ្ឌូនេស៊ី និងទៅបារាំងមើលតើគេព្រមកោះទេ? ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមទេ ហើយដោះរបៀបម៉េច?” ។ សម្តេចតេជោក៏បានលើកឡើងជាចំណោទទៅមានអ្នកមានបំណងចង់ប្តឹង ទៅសហប្រធានកិច្ចព្រមព្រៀងប៉ារីសអំពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃថា រឿងនេះត្រូវរិះគិតបន្តិចព្រោះថៃគេក៏បានចោទថា កម្ពុជាបានរំលោភទៅទឹកដីគេ ហើយកម្ពុជាបានចោទថៃថា … Continue reading សម្តេចតេជោ ៖ មានអ្នកចង់ប្តឹង ទៅសហប្រធាន កិច្ចព្រមព្រៀងបារីស ករណីថៃបំពានកម្ពុជា