ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ នយោបាយថៃ ជានយោបាយក្រឡិចក្រឡុច ឬប្រើពាក្យល្អថាជានយោបាយមហារំអិល
ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា នយោបាយថៃ ជានយោបាយក្រឡិចក្រឡុច ឬប្រើពាក្យល្អថាជានយោបាយមហារំអិល។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៥ តុលានេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសរសេរថា «នយោបាយថៃជានយោបាយក្រឡិចក្រឡុច ឬប្រើពាក្យល្អថាជានយោបាយមហារំអិល។ តាំងពីអតីកាលរាប់រយឆ្នាំមុនថៃ មិនដែលនៅក្រោមអាណានិគមនៃប្រទេសណាមួយទេ មើលទៅដូចជាឆ្គួតៗឈ្លោះគ្នាវា ឬខាងវាំងធ្លាក់ប្រជាប្រិយភាព វាបង្វែរទំនាស់មកព្រំប្រទល់ដែនជាមួយយើ ងដើម្បីស្តារប្រជាប្រិយភាពឡើងវិញ» ។ លោកទេសរដ្ឋមន្ត្រីបន្ថែមងថា «នាយករដ្ឋមន្ត្រីថៃ អានុទីនម្តងថាអត់ទៅ ម្តងថាទៅក៏ជាការទាមទារតថ្លៃ ចង់បានអ្វីមួយពីលោកត្រាំ អាស៊ាន ឬដៃគូសន្ទនាដទៃទៀត។ យ៉ាងហោចណាស់ក៏សារព័ត៌មានក្នុងតំបន់ ចាប់អារម្មណ៍ចុះផ្សាយព្រោងព្រាត។ វាមិនឆ្គួតទេ» ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed