ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួល ក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា នៅម៉ោង១១ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានបន្តធ្វើការសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោយកម្ពុជា-ថៃ បានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួន ដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូប នៃការប្តេជ្ញាចិត្តក្នុងការអនុវត្ត នូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព រវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា … Continue reading ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះត្រួតពិនិត្យសព្វាវុធ ដែលត្រឡប់មកកាន់បន្ទាយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed