រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញ ក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាត ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថា ជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រ ក្នុងការងារដោះស្រាយបញ្ហា សណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយ លោក ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំ កិច្ចការសំខាន់ៗ របស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។ ជាថ្មីម្ដងទៀត លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា … Continue reading រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញ ក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាត ក្រសួងមហាផ្ទៃ