ស្រ្តី ម្នាក់ដែលត្រូវសត្វឆ្កែចចកខាំ នៅក្នុងស្រុកមោងឬស្សីកន្លងទៅ បានទទួលមរណៈភាព
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន ឥឡូវគាត់បានទទួលមរណភាពហើយ(28/10/2025)😢 សូមអោយដួងវិញ្ញាណខណ្ឌបងថ្លៃទៅអោយបានស្ងប់សុខផងចុះ🙏😢😢»។ សូមរំលឹកថា កាលពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ វាយឆ្កែចចកងាប់ ចំនួន ០៤ក្បាលហើយ គឺនៅភូមិរាមគន់ ឃុំគារចំនួន០១ក្បាល,ភូមិទួលតាថុន ឃុំជ្រៃ ចំនួន០១ក្បាល,ភូមិប្រឡាយ ស្តៅ ឃុំតាលាស់ ចំនួន០១ក្បាល និង ភូមិទួលព្រំ២ ឃុំកកោះ ចំនួន០១ក្បាល ។ បើតាមអាជ្ញាធរស្រុកមោងឫស្សី បានឱ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យមានសត្វឆ្កែចចក បែកហ្វូងរត់ចូលភូមិអ្នកស្រុកនោះ គឺដោយសារមាន ទឹកជំនន់ទឹកទន្លេ បានហក់ឡើងខ្លាំង លិចទីជម្រករបស់វា ទើបពួកសត្វឆ្កែចចកទាំងនោះ គ្មានទីជម្រក ក៏រត់ ចូលភូមិរបស់អ្នកស្រុក ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកមោងឫស្សី បានអំពាវនាវ ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ទាំងអស់សូម … Continue reading ស្រ្តី ម្នាក់ដែលត្រូវសត្វឆ្កែចចកខាំ នៅក្នុងស្រុកមោងឬស្សីកន្លងទៅ បានទទួលមរណៈភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed