ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ជួយប្រោសព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើន ជាបន្តបន្ទាប់ជួយក្នុង វិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ ការទូត យោធា អប់រំ ធម្មការ សាសនា សុខាភិបាល បរិស្ថាន យុទ្ធនាការ បោសសម្អាតមីន នៅកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជានុរាស្ត្រ។ នេះយោងតាមសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងព្រះរាជឱកាស ពិធីខួបលើកទី២១ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៃការយាងគ្រង ព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed