ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២០ ក្រៅពីការថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះម៉ាឡេស៊ី, សហរដ្ឋអាម៉េរិកហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ប្រទេសចិន ចំពោះការរៀបចំកិច្ចសន្ទនាក្រៅផ្លូវការ ជាបន្តបន្ទាប់ ក្នុងគោលដៅលើកកម្ពស់ ការស្វែងយល់ដឹងពីគ្នា និងជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី រវាងកម្ពុជានិងថៃ។ យោងតាមក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២០។ កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាវេទិការបស់ថ្នាក់ ដឹកនាំកំពូលសម្រាប់កិច្ចសន្ទនា ជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ថ្នាក់ដឹកនាំបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀតនូវ ការអនុវត្តផែនការសកម្មភាព នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ឆ្នាំ២០២៤-២០២៨) តាមរយៈកិច្ចសហប្រតិ បត្តិការជាក់ស្តែង ដើម្បីធានាបាននូវភាពពាក់ព័ន្ធ និងប្រសិទ្ធភាព នៅក្នុងនិម្មាបនកម្មតំបន់ … Continue reading កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ៖ សម្តេចធិបតី អរគុណចិន ចំពោះការរៀបចំកិច្ចសន្ទនា ក្រៅផ្លូវការជាបន្តបន្ទាប់ ជំរុញឱ្យមានការដោះស្រាយ ដោយសន្តិវិធី រវាងកម្ពុជា-ថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed