ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ។ ការបញ្ជាក់នូវការប្តេជ្ញា របស់នាយករដ្ឋមន្ត្រីទាំងពីរខាងលើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា លទ្ធផលនៃជំនួបទ្វេភាគី រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ជាកិច្ចចាប់ផ្តើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខ យ៉ាងជ្រាលជ្រៅបំផុត ជូនលោក Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit ហើយត្រូវបាននាយករដ្ឋមន្ត្រី Anutin ឆ្លើយតបដោយការថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរ ដ៏ស្មោះអស់ពីដួងចិត្តរបស់កម្ពុជា ក្នុងពេលវេលា នៃការកាន់មរណទុក្ខនេះ។ … Continue reading នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងប្រកាន់ខ្ជាប់ ចំពោះសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed