ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានដាក់បទបញ្ជា ដល់ការិយាល័យ ជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យខ្លាំង បន្ថែមទៀត លើបង្ការ ទប់ស្កាត់ និងបង្រ្កាបក្រុមក្មេងទំនើងគឺ «មិនអាចដកថយនោះឡើយ»។ ការដាក់បទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំបូក សរុបវាយតម្លៃសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាព ក្រុមការងារ ទទួលព័ត៌មានទាន់ហេតុការណ៍( HOTLINE ) ជនបរទស នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង នគរបាលរាជធានីភ្នំពេញ អំពីការខិតខំ បំពេញភារកិច្ច គ្រប់ផ្នែកគ្រប់ជំនាញ បានអនុវត្តវិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ មានប្រសិទ្ធភាពខ្ពស់ ដែលនាំឲ្យបទល្មើសមានការថយចុះ ។ លោក ស្នងការ … Continue reading ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាឲ្យ បន្តពង្រឹងបន្ថែមទៀត លើការបង្រ្កាបក្រុមក្មេងទំនើង គឺមិនអាចដកថយឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed