ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរក្រុមហ៊ុនអាម៉េរិក ពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតបរិក្ខារពេទ្យ នៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរទៅកាន់ក្រុមហ៊ុន Medline ជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់អាម៉េរិក ពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគ និងបង្កើតរោងចក្រផលិតបរិក្ខារពេទ្យនៅកម្ពុជា ដោយផ្ទាល់។ ការសំណូមពររបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rob Calia អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុន Medline ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយរបស់សហរដ្ឋអាម៉េរិក មានឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និងផលិតផលថែទាំសុខភាពជាង ៣៣៥ពាន់មុខ ព្រមទាំងជាអ្នកផ្តល់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ ជូនស្ថាប័នថែទាំសុខភាពទូទាំងពិភពលោកផងដែរ។ ជំនួបនេះបានផ្តោតសំខាន់ក្នុងការជំរុញវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្ភារ និងបរិក្ខារពេទ្យនៅកម្ពុជា ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីឧត្តមភាពវិនិយោគជូនថ្នាក់ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្ស ដែលមានវ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការក្នុងវិស័យផលិតកម្មវេជ្ជសាស្ត្របាន។ លោកឧបនាយករដ្ឋមន្ត្រី … Continue reading ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរក្រុមហ៊ុនអាម៉េរិក ពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតបរិក្ខារពេទ្យ នៅកម្ពុជា