កម្ពុជា-តួកគីយ៉េ ជំរុញពាណិជ្ជកម្មទេ្វភាគី ឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ ក្នុងពេលអនាគត

ភ្នំពេញ ៖ កម្ពុជា-តួកគីយ៉េ បានផ្លាស់ប្តូរយោបល់គ្នាលើយន្តការ នៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ ក្នុងពេលអនាគតខាងមុខ។ នាថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា និងសហការី។ ក្នុងកិច្ចពិភាក្សានោះផងដែរ លោកស្រី រដ្ឋមន្រ្តី និងលោកប្រធានសភាពាណិជ្ជកម្ម បានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីយ៉េ និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី រដ្ឋមន្រ្តី បានរំលេចនូវវិស័យអាទិភាពចំនួន៤ ដែលជាសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះរួមមានវិស័យបរិក្ខាសុខាភិបាល វិស័យទេសចរណ៍ សុខភាព វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ និងវិស័យសំណង់ និងបានអញ្ជើញពាណិជ្ជករនិងអ្នកវិនិយោគតួកគីយ៉េ ឱ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ចលើវិស័យទាំងនេះ និងដៃគូរពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកប្រធានសភាពាណិជ្ជកម្ម បានសន្យាថា នឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េទៅកាន់ប្រទេសកម្ពុជានាដើមឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីរៀបចំនូវព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្មជាមួយនឹងក្រុមហ៊ុន-សហគ្រាសនៅប្រទេសកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មអង់ការ៉ាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៣ និងមានសមាជិកជាក្រុមហ៊ុននិងសហគ្រាស ចំនួនជាង ១៧០,០០០ … Continue reading កម្ពុជា-តួកគីយ៉េ ជំរុញពាណិជ្ជកម្មទេ្វភាគី ឱ្យឈានដល់កម្រិត ១ពាន់លានដុល្លារ ក្នុងពេលអនាគត