ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ឡើងវិញថា តាំងពីថៃ បិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃ ឲ្យបើកច្រកឡើងវិញនោះទេ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមផ្លូវការ នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងថា តាំងពីក្រោយសេចក្តីថ្លែងការសន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាង នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។ សម្ដេច ពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សំគាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។ ជាមួយនិងការសម្តែងការរីករាយ សម្ដេចតេជោ មានការចាំបាច់ជំរាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។ សម្ដេចតេជោ បន្ថែមថា ការដែលថ្នាក់ដឹកនាំថៃរាប់ទាំង នាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ សម្ដេច … Continue reading សម្ដេចតេជោ បញ្ជាក់ឡើងវិញថា តាំងពីថៃ បិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃ ឲ្យបើកច្រកឡើងវិញនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed