‎អគ្គនាយក IAEA ថ្កោលទោស លោក Donald Trump ក្នុងការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងថា នេះជាសូចនាករនៃវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង‎

‎‎បរទេស: លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ គឺជាសូចនាករ នៃវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង និងធ្វើឱ្យប្រព័ន្ធសន្តិសុខ និងសន្តិភាពអន្តរជាតិ ចុះខ្សោយ។‎‎យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ LCI របស់បារាំងកាលពីថ្ងៃអង្គារ លោក Grossi បានពិពណ៌នាអំពីការប្រកាសរបស់លោក Trump ថា ជា “ការបង្ហាញពីភាពមិនស្រួលយ៉ាងខ្លាំងនៃ ភាពតានតឹង និងការបែកបាក់កាន់តែខ្លាំងឡើង” ដោយលោកបន្ថែមថា វាធ្វើឱ្យប៉ះពាល់ដល់សន្តិភាពពិភពលោក និងរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។‎‎សូមជម្រាបថា កាលពីសប្តាហ៍មុន លោក Trump ប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យក្រសួងសង្គ្រាម អាមេរិកចាប់ផ្តើមការរៀបចំសម្រាប់ការសាកល្បង អាវុធនុយក្លេអ៊ែរ ដោយអះអាងថា សហរដ្ឋអាមេរិកគឺជា “ប្រទេសតែមួយគត់ដែលមិនសាកល្បង” និងចោទប្រកាន់រុស្ស៊ី និងប្រទេសចិនថា បានធ្វើការផ្ទុះអាវុធនុយក្លេអ៊ែរដោយ “សម្ងាត់”។ ចំណែកទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានបដិសេធការចោទប្រកាន់ទាំងនេះ៕‎‎‎ប្រែសម្រួល: ណៃ … Continue reading ‎អគ្គនាយក IAEA ថ្កោលទោស លោក Donald Trump ក្នុងការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងថា នេះជាសូចនាករនៃវិបត្តិសកលកាន់តែធ្ងន់ធ្ងរឡើង‎