សម្តេចធិបតី ចាត់ទុកជាសមិទ្ធផល ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជធានី ខេត្ត សម្រេចបានការ បញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមថ្មីមួយទៀតរបស់កម្ពុជា ។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការលើកកម្ពស់ អនាម័យជនបទ នៅតែជាការងារអាទិភាព របស់រាជរដ្ឋាភិបាល។ សម្ដេចធិបតី បន្ដថា ជាក់ស្តែងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និង ការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់យ៉ាង ច្បាស់អំពីការ បន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌ នៃការរស់នៅ របស់សហគមន៍ជនបទ ដោយផ្តោតជាសំខាន់ លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អត្រានៃការទទួលបាន … Continue reading សម្តេចធិបតី ចាត់ទុកជាសមិទ្ធផល ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា បន្ទាប់ពីរាជធានី ខេត្ត សម្រេចបានការ បញ្ចប់ការបន្ទោបង់ ពាសវាល ពាសកាល