រដ្ឋមន្រ្តីសុខាភិបាល ៖ សេវាសុខាភិបាលប្រកបដោយគុណភាព ទោះនៅលើកោះឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ

ភ្នំពេញ ៖ នារសៀលថ្ងៃទីបី នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លៀតចុះពិនិត្យដោយមិនជូនដំណឹងមុន នៅមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅលើដែនកោះកណ្តាលសមុទ្រ ក្នុងខេត្តព្រះសីហនុ ។ ដោយក្នុងដំណើរចុះពិនិត្យនោះ រដ្ឋមន្រ្តីបានលើកឡើងថា សេវាសុខាភិបាលប្រកបដោយគុណភាព ទោះបីជាស្ថិតនៅលើកោះឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ។ ការអះអាងរបស់លោករដ្ឋមន្រ្តីបែបនេះដោយសារលោកបានសង្កេតឃើញថា បុគ្គលិកនៅប្រចាំការ ២៤ម៉ោងក្នុងមួយថ្ងៃ , មណ្ឌលសុខភាពមានបរិស្ថានអនាម័យស្អាត , អ្នកជំងឺត្រូវបាន ទទួលពិនិត្យព្យាបាល ដោយយកចិត្តទុកដាក់ មិនមានការរង់ចាំ , គុណភាពសេវា ត្រូវបានវាយតម្លៃថា គ្រប់គ្រាន់ និងមានការរីកចម្រើន បង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋលើកោះនេះ ។សាស្ត្រាចារ្យ ឈាង រ៉ា បន្តថា ចំណុចមួយចំនួនដែលត្រូវធ្វើបន្ថែមឲ្យបានល្អ ដូចជា ៖ ការទំនាក់ទំនង ត្រូវប្រកបដោយទំនុកចិត្ត និងភាពជិតស្និទ្ធ , គួរត្រូវរំលឹកថា គុណភាពសេវា មិនមែនស្ថិតតែលើចំណេះដឹង ប៉ុន្តែស្ថិតលើទឹកចិត្ត និងស្មារតីផងដែរ … Continue reading រដ្ឋមន្រ្តីសុខាភិបាល ៖ សេវាសុខាភិបាលប្រកបដោយគុណភាព ទោះនៅលើកោះឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ