ក្រុមការងារកម្ពុជា-ថៃ ប្រគល់ភារកិច្ចឱ្យក្រុមការងារ កំចាត់មីនទាំងពីរ ពិនិត្យក្នុងតំបន់អាទិភាព
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ បានប្រគល់ភារកិច្ចជូន ក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បង ក្នុងតំបន់អាទិភាពនៅព្រំដែន ។ លោកស្រីបន្តថា តំបន់អាទិភាពនៅព្រំដែននេះ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។ សូមបញ្ជាក់ថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) … Continue reading ក្រុមការងារកម្ពុជា-ថៃ ប្រគល់ភារកិច្ចឱ្យក្រុមការងារ កំចាត់មីនទាំងពីរ ពិនិត្យក្នុងតំបន់អាទិភាព
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed