៣ថ្ងៃបុណ្យអុំទូក មានមនុស្សស្លាប់ ១៣នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍!
ភ្នំពេញ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំង ប្រទេសកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគកើតឡើងចំនួន២៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៣នាក់ និងរងរបួសធ្ងន់ស្រាល៣៣នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ បើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា បូកយោងទាំងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ករណីគ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតអ្នកដំណើររហូត២៥រូប ខណៈអ្នករងរបួសធ្ងន់ និងស្រាលសរុប មានដល់ទៅជាង៥០រូប។ អ្នកនាំពាក្យចាត់ទុកតួលេខនេះ ថាជាសញ្ញាណដ៏គួរឱ្យបារម្ភជាថ្មីទៀតសម្រាប់ខែវិច្ឆិកានេះ។ គួរកត់សម្គាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់ជីវិតមនុស្សក្នុងអំឡុងពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កោះកុង ព្រៃវែង ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed