ក្រសួងការពារជាតិ ៖ ការងារដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ គឺមិនអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការ ដោយឯកតោភាគីឡើយ

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឲ្យដឹងថា ការងារដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ត្រូវស្ថិតក្រោម សមត្ថកិច្ច និងយន្តការក្រុមការងារ សម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោភាគីឡើយ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានជម្រាបជូនសាធារណជន ឱ្យបានជ្រាបអំពីវឌ្ឍនភាពការងារ ដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាព នៅព្រំដែនកម្ពុជា និងថៃ ថា ក្នុងគោលបំណងការពារអាយុជីវិតជនស៊ីវិល ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងយោងតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នា ឱ្យមានការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force-JCTF) កម្ពុជា-ថៃ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) … Continue reading ក្រសួងការពារជាតិ ៖ ការងារដោះមីនមនុស្សធម៌ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ គឺមិនអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការ ដោយឯកតោភាគីឡើយ