ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។ នាឱកាសអញ្ជើញ ធ្វើបទបង្ហាញ ជូនអង្គទូតបរទេស ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាប ជូនអំពីបច្ចុប្បន្នភាព នៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុង ការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើង វិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរព ច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។ លោក … Continue reading លោក ប្រាក់ សុខុន ប្រាប់អង្គទូតពីប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែន កម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព ដោយគោរពច្បាប់អន្តរជាតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed