សម្តេចតេជោ ពេញចិត្តចំពោះក្រុមវិនិយោគជប៉ុន ចាប់អារម្មណ៍វិស័យកសិកម្មកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះក្រុមអ្នកវិនិយោគរបស់ជប៉ុនចំនួន៣៦ ក្រុមហ៊ុនដែលបានបង្ហាញការចាប់អារម្មណ៍មកលើវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ថា សម្តេចតេជោបង្ហាញការពេញចិត្តចំពោះក្រុមអ្នកវិនិយោគជប៉ុនប្រមាណជាជិត៤០ ក្រុមហ៊ុនចំពោះគម្រោងវិនិយោគលើវិស័យកសិកម្ម និងបច្ចេកវិទ្យានៅកម្ពុជា ។ ដោយសម្តេចតេជោបានមានប្រសាសន៍លើកឡើងពីវិស័យកសិឧហ្សាកម្មថា គឺជាចំណុចស្នូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់មុនរហូតដល់បច្ចុប្បន្ន ព្រោះកសិឧស្សាហកម្មជារឿងចាំបាច់និងអាទិភាពបំផុត ។ ចំពោះវិស័យបច្ចេកវិទ្យាវិញសម្តេចតេជោបានគួសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោយមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យមួយនេះ ខណៈកម្ពុជាកំពុងត្រូវការជាខ្លាំងនៅក្នុងផ្នែកបច្ចេកវិទ្យា ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមអ្នកវិនិយោគរបស់ជប៉ុនចាប់អារម្មណ៍និងពង្រីកអំពីសក្តានុពលនៃវិស័យទាំងពីរនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីចូលរួមចំណែកជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed