លោក ជា ធីរិទ្ធ ៖ តុលាការថៃចេញដីកា ចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត គឺជាល្បែង នយោបាយប្រជាភិថុតិ
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានលើកឡើងថា តុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃដែលបានចេញដីកាចាប់ខ្លួនលោកឧកញ៉ា លី យ៉ុងផាត សមាជិកព្រឹទ្ធសភាគឺជាល្បែង នយោបាយប្រជាភិថុតិតែប៉ុណ្ណោះ ។ ការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជានេះ បន្ទាប់ពីតុលាការថៃបានចេញដីកាឲ្យចាប់ខ្លួនលោកឧកញ៉ា លី យ៉ុងផាត ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត មាននៅប្រទេសថៃ ថែមទៀត ក្រោមបទចោទប្រកាន់ជាច្រើនករណី ។ លោក ជា ធីរិទ្ធបានឲ្យដឹងនៅថ្ងៃទី១០ វិច្ឆិកា ថា ចំពោះការចេញដីកានេះ គឺជាល្បែងនយោបាយប្រជាភិថុតិ របស់ភាគីម្ខាងទៀត ក្នុងគោលដៅដើម្បីបន្តុះបង្អាប់ និងបង្ខូចកិត្តិយស របស់កម្ពុជាតែប៉ុណ្ណោះ ។ លោកសង្កត់ធ្ងន់ថា “ឯកឧត្តម លី យ៉ុងផាត គឺជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា ហើយមានអភ័យឯកសិទ្ធិ ។ លោកជាពលរដ្ឋខ្មែរ អីចឹងទទួលបានការពារ ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបានចែងយ៉ាងច្បាស់ គឺមិនអនុញ្ញាតឲ្យបញ្ជូនពលរដ្ឋខ្មែរ ទៅឲ្យប្រទេសណាមួយនោះទេ ។ ដូច្នេះការចេញដីកា ចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត … Continue reading លោក ជា ធីរិទ្ធ ៖ តុលាការថៃចេញដីកា ចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត គឺជាល្បែង នយោបាយប្រជាភិថុតិ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed