រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យបង្កើនការផ្សព្វផ្សាយ អនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ឱ្យបានទូលំទូលាយ

ភ្នំពេញ ៖ អនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ប្រមាណ៤០០នាក់។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា អនុក្រឹត្យនេះមានគោលបំណងពង្រឹងវិន័យមន្ត្រីនគរបាលជាតិឱ្យកាន់តែប្រសើរ លើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និង កិត្តិយស របស់នគរបាលជាតិ ស្របតាមគោលការណ៍កំណែទម្រង់ និងទំនើបកម្ម នៃកងកម្លាំង នគរបាលជាតិ ឱ្យស្របតាមស្ថានភាពជាក់ស្តែង និងការវិវឌ្ឍរីកចម្រើន។ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុក អនុក្រឹត្យនេះ ថាជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រតិភាណ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក … Continue reading រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យបង្កើនការផ្សព្វផ្សាយ អនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា ឱ្យបានទូលំទូលាយ