សភាជាង៤០ប្រទេស អំពាវនាវកម្ពុជា-ថៃ អនុវត្តពេញលេញកិច្ចព្រមព្រៀងសន្តិភាព
ភ្នំពេញ ៖ ប្រធានសភា នៃអន្តរសភា (ISC) បានអំពាវនាវឲ្យកម្ពុជា-ថៃគោរព និងការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀង សន្តិភាព រវាងប្រទេសទាំងពីរដែលបានចុះហត្តលេខាជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការលើកឡើងរបស់ប្រធានសភា នៃអន្តរសភានេះ បន្ទាប់ពីកម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ ក្នុងដែនអធិបតេយ្យ កម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួស៣នាក់ ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed