សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា អត់ទាន់មានដក សញ្ជាតិអ្នកណាមួយទេ ខណៈថៃ បានដកសញ្ជាតិឧកញ៉ា កុក អាន និង លី យុងផាត

ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងជម្លោះព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងឲ្យដឹងថា មកដល់ម៉ោងនេះ កម្ពុជាអត់ទាន់មានដកសញ្ជាតិណាមួយនោះទេពីប្រជាជនរបស់ខ្លួន ខណៈថៃ បានដកសញ្ជាតិឧកញ៉ាកុក អាន និងឧកញ៉ា លី យុងផាត។ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអះអាងថា គ្មានការកាត់ដីរបស់កម្ពុជាឱ្យភាគីថៃ ដើម្បីបញ្ចប់សង្គ្រាមតាមព្រំដែនឡើយ។ ពាក់ព័ន្ធបញ្ហាព្រំដែននេះដែរ សម្ដេចតេជោ ក៏បានព្រមានដើម្បីចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណា ធ្វើសកម្មភាពញុះញង់ធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប៉ុន្ដែមកដល់ម៉ោងនេះ យើងអត់ទាន់មានដកសញ្ជាតិអ្នកណាមួយទេ ក្នុងពេលដែលថៃ បានដកសញ្ជាតិពីរនាក់រួចទៅហើយ គឺ លី យុងផាត និង កុក អាន ចឹងតើនៅលើពិភពលោក មានប្រទេសច្រើនណាស់ ស្ទឹរតែ ៨០% នៃប្រទេស មានច្បាប់ដកសញ្ជាតិ»។ សូមរំលឹកថា … Continue reading សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា អត់ទាន់មានដក សញ្ជាតិអ្នកណាមួយទេ ខណៈថៃ បានដកសញ្ជាតិឧកញ៉ា កុក អាន និង លី យុងផាត