រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ចាត់ទុកជាអំពើស្មោកគ្រោក បន្ទាប់ពីទាហានឈុតខ្មៅថៃ រំលោភបំពាន លើរាងកាយពលករខ្មែរ ជានារីម្នាក់

បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងចាត់ទុកជាអំពើស្មោកគ្រោកបំផុត នឹងមិនអាចទទួលយកបានឡើយ ចំពោះទាហានឈុតខ្មៅរបស់ថៃ បានរំលោភបំពានលើរាងកាយលើពលករខ្មែរជានារីម្នាក់។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងបែបនេះ បន្ទាប់ពីទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ លើពលករខ្មែរជានារីម្នាក់ ក្នុងពេលដែលនាង និងពលករខ្មែរប្រុសស្រីជាង ១០នាក់ទៀត ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញ ផ្ដល់កិច្ចសម្ភាសជូនអ្នកសារព័ត៌មាន ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃ រំលោភរាងកាយយុវតីខ្មែរ និងស្ថានភាពជនភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ សុខភាពប្អូនស្រី មានភាពល្អប្រសើរជាងមុនបន្ដិច បើធៀបនឹងម្សិលមិញប្អូនស្រី បាត់បង់ការចង់ចាំ ជាពិសេសមាននោះ មានភាពរវើរវាយ ច្រើន។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ សូមឲ្យមកជាក្រុម ហើយកុំឲ្យបែកគ្នា ឲ្យសោះ ជាពិសេសត្រូវផ្ដល់ព័ត៌មាន … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ចាត់ទុកជាអំពើស្មោកគ្រោក បន្ទាប់ពីទាហានឈុតខ្មៅថៃ រំលោភបំពាន លើរាងកាយពលករខ្មែរ ជានារីម្នាក់