កម្ពុជា ស្នើសហគមន៍អន្ដរជាតិ ជំរុញភាគីថៃ ឱ្យទទួលខុសត្រូវ ករណីទាហានថៃ រំលោភបំពាន លើនារីខ្មែរម្នាក់
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើសហគមន៍អន្តរជាតិ ជួយជំរុញដល់ភាគីថៃ ឱ្យទទួលខុសត្រូវ ចំពោះករណីទាហានថៃ បានរំលោភបំពាន មកលើនារីខ្មែរម្នាក់ ខណៈ គ.ស.ម.ក. ចាត់ទុកការរំលោភផ្លូវភេទ គឺ ជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសដោយ គ្មានការលើកលែង។ យោងតាមសេចក្ដីថ្លែងការណ៍របស់ គ.ស.ម.ក. ចេញផ្សាយនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ.ស.ម.ក. បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអំពើជាបន្តបន្ទាប់ របស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ។ អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និង ការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗ ចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ … Continue reading កម្ពុជា ស្នើសហគមន៍អន្ដរជាតិ ជំរុញភាគីថៃ ឱ្យទទួលខុសត្រូវ ករណីទាហានថៃ រំលោភបំពាន លើនារីខ្មែរម្នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed