នាវា WESTERDAM ដឹកភ្ញៀវចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ ចូលទស្សនាកម្ពុជា
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ HOLLANDដែលបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា ។ នាវាទេសចរណ៍អន្តរជាតិបាននេះ បានចូលចត់ នាវេលាម៉ោង ៦និង២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នាវាទេសចរណ៍នេះ មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ , ប្រវែងទទឹង ៣២,២០ ម៉ែត្រ និងជម្រៅ ៨,១០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន៨០៤ នាក់ (ស្រី ១៥៦ នាក់) មាន៣៩ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៥០ នាក់ (ស្រី ៩៩២ នាក់) មាន៤៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក អូស្រ្តាលី និងកាណាដា ។ … Continue reading នាវា WESTERDAM ដឹកភ្ញៀវចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ ចូលទស្សនាកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed