ក្រសួងមហាផ្ទៃ អំពាវនាវពលរដ្ឋខ្មែរ មានបំណងវិល​ត្រឡប់មកកម្ពុជាវិញ ធ្វើដំណើរតាមច្រកទ្វារព្រំដែនផ្លូវការ ចៀសវាងហានិភ័យផ្សេងៗ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាពលរដ្ឋ ជាពលករនៅប្រទេសថៃ មានបំណងវិលត្រឡប់ ចូលមាតុប្រទេសវិញ ធ្វើដំណើរមកតាមច្រកទ្វារព្រំដែនផ្លូវការ ដើម្បីចៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ។ ការអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បន្ទាប់ពីកម្លាំងប្រដាប់អាវុធថៃ បានភួង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សាលើពលករខ្មែរ ជាពិសេសក្រុមកម្លាំងប្រដាប់ អាវុធថៃយ៉ាងតិច ៧នាក់ បានគំរាមដោយប្រដាប់អាវុធ បង្ខំបំបែកយុវតីរងគ្រោះ ចេញពីចំណោមក្រុមពលករខ្មែរ ផ្សេងទៀត យកទៅក្នុងព្រៃ ព្រួតចាប់រំលោភបូកលើនាងយ៉ាងអសីលធម៌ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគ្រាដែលក្រុមពលករខ្មែរ បម្រុងឆ្លងព្រំដែនពីខេត្តឈុនបុរីថៃ ចូលមកទឹកដីខេត្ត បាត់ដំបងរបស់កម្ពុជា ។ នេះបើយោងតាមសេចក្តីថ្កោលទោស កម្លាំងប្រដាប់អាវុធថៃ ភ្លង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សា និងចាប់រំលោភបូកពលការិនីខ្មែរ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ចាប់ខ្លួន ឧក្រិដ្ឋជនជាកម្លាំងប្រដាប់អាវុធថៃទាំង៧នាក់ និងជនពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់។ ទន្ទឹមនឹងនេះ សូមទទួចសហគមន៍អន្តរជាតិពាក់ព័ន្ធ មេត្តាតាមដាន … Continue reading ក្រសួងមហាផ្ទៃ អំពាវនាវពលរដ្ឋខ្មែរ មានបំណងវិល​ត្រឡប់មកកម្ពុជាវិញ ធ្វើដំណើរតាមច្រកទ្វារព្រំដែនផ្លូវការ ចៀសវាងហានិភ័យផ្សេងៗ