ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង បានដុតកំទេចក្រណាត់ និងបង្កការបំពុលបរិស្ថាន

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុនបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១៩ វិច្ឆិកា នេះ ថា លើសពីនេះ ក្រសួងបរិស្ថាន តម្រូវឱ្យរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។ សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ ក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង (ខេមបូឌា) ដែលជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ស្ថិតភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការបំពុលបរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ប្រហែល … Continue reading ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង បានដុតកំទេចក្រណាត់ និងបង្កការបំពុលបរិស្ថាន