ភ្នំពេញ ៖ តាមរយៈបណ្ដាញសង្គម ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រឹះស្ថានសិក្សាក្នុងខេត្តចំនួន៥ ក្រុង ស្រុក ចំនួន១៣ ត្រូវបិទទ្វារ ធ្វើឲ្យប៉ះពាល់គ្រូ ៤ ៦៥០នាក់ សិស្ស ១២៩ ១០៦ នាក់ ដោយសារការវាយប្រហារ របស់យោធាថៃ។ បើតាម ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃ បានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ ១០៥មម និង ១៥៥មម បាញ់ចូលទីប្រជុំជន ដែលមានប្រជាពលរដ្ឋស៊ីវិល រស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed