អង្គការ UNESCO អំពាវនាវឲ្យមានការ ការពារបេតិក ភណ្ឌវប្បធម៌ ខណៈថៃ បានផ្លោង ដាក់ប្រាសាទ ព្រះវិហារសារជាថ្មី

ភ្នំពេញ ៖ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់ នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយ របស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង ២៤ម៉ោង។ ជាមួយគ្នានេះ UNESCO បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌ នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា UNESCO នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ក្នុងគោលបំណងធានាការការពារ របស់សម្បត្តិបេតិកភណ្ឌទាំងនេះ ហើយនឹង ធ្វើការទំនាក់ទំនង ទៅគ្រប់ភាគីពាក់ព័ន្ធ … Continue reading អង្គការ UNESCO អំពាវនាវឲ្យមានការ ការពារបេតិក ភណ្ឌវប្បធម៌ ខណៈថៃ បានផ្លោង ដាក់ប្រាសាទ ព្រះវិហារសារជាថ្មី