ទ័ពថៃ ប្រព្រឹត្តអំពើរំលោភ បំពានច្បាប់ អន្តរជាតិ ជាច្រើនរាប់មិនអស់

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានមានប្រសាសន៍ថា កងទ័ពថៃ បានប្រព្រឹត្តអំពើ ដែលរំលោភបំពានលើច្បាប់ អន្តរជាតិជាច្រើនរាប់មិនអស់ ដូចជា ការប្រើប្រាស់យន្តហោះចម្បាំង F-16 និងប្រើប្រាស់ឧស្ម័នពុល ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ ស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ” នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ថា ចាប់តាំងពីមុន ការបើកការវាយប្រហារ មកលើកម្ពុជាយ៉ាងកំរោល និងខុសច្បាប់ កងទ័ពថៃ បានបំពានគ្រប់លក្ខខណ្ឌទាំងអស់ នៃកិច្ចព្រមព្រៀឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី សន្តិភាពរវាងកម្ពុជា-ថៃ ហើយបើទោះបីជាមានការអំពាវនាវ យ៉ាងទទូចពីសំណាក់ សហគមន៍អន្តរជាតិ ឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង ទាំងនេះក៏ដោយ ក៏ភាគីថៃលែងទទួលស្គាល់ កិច្ចព្រមព្រៀងទាំងនេះដោយឯកតោភាគី ។ លោកស្រីបន្តថា ចំណែកឯកម្ពុជាវិញ នៅតែបន្តប្តេជ្ញាចិត្តម្តង ហើយម្តងទៀ តអំពីការគោរពរបស់ខ្លួន ចំពោះកិច្ច ព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាតើកម្ពុជា ឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ។ អ្នកនាំពាក្យគូសបញ្ជាក់ថា … Continue reading ទ័ពថៃ ប្រព្រឹត្តអំពើរំលោភ បំពានច្បាប់ អន្តរជាតិ ជាច្រើនរាប់មិនអស់