បារាំង ប្រសិទ្ធនាមសួនច្បារមួយកន្លែង នៅFère-en-Tardenois ជា “សួនច្បារ នរោត្តម សីហនុ”

ភ្នំពេញ ៖ ប្រទេសបារាំងបានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងស្ថិតនៅសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ថា “សួនច្បារ នរោត្តម សីហនុ” ដែលនឹងត្រូវសម្ពោធជាផ្លួវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ខាងមុខ ។  ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ។  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥បានឲ្យដឹងថា Fère-en-Tardenois ជាទីក្រុងប្រវត្តិសាស្ត្រនៃជំនួបចរចាជាលើកដំបូងរវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៨៧ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ពិធីសម្ពោធសួនច្បារជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ … Continue reading បារាំង ប្រសិទ្ធនាមសួនច្បារមួយកន្លែង នៅFère-en-Tardenois ជា “សួនច្បារ នរោត្តម សីហនុ”