កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំ GBC នៅថ្ងៃស្អែក

ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ការឯកភាពរវាង កម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍ បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។ យោងតាមសេចក្តីប្រកាស របស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេស អាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ បានឱ្យដឹងថា កិច្ចប្រជុំបានរំឭកឡើងវិញនូវបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា , សេចក្តីសម្រេចរបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានជំរុញឱ្យកម្ពុជា-ថៃ អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍កិច្ចពិភាក្សាស្តីពីការអនុវត្តឡើងវិញនូវបទឈប់បាញ់ និងការបញ្ឈប់អរិភាពទាំងឡាយ។ ដោយគណៈកម្មាធិការព្រំដែនទូទៅនឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ … Continue reading កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំ GBC នៅថ្ងៃស្អែក