កម្ពុជារៀបចំ “គោលនយោបាយថ្មី” សាងសងលំនៅឋាន តម្លៃសមរម្យ សម្រាប់អ្នកមានចំណូលទាប
ភ្នំពេញ ៖ កម្ពុជាបានរៀបចំគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលកម្រិតទាប និងមធ្យម ។ ការកំណត់គោលនយោបាយថ្មីនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ក្រោមការដឹកនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធាន គ.ស.ហ. នៅថ្ងៃទី២២ ខែធ្នូ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា នេះជា “គោលនយោបាយថ្មី” ដែលជាការធ្វើបច្ចុប្បន្នកម្ម ជំនួសឱ្យ“គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧”។ “គោលនយោបាយថ្មី” នេះមានគោលបំណងផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដែលមាន ចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ ។ ក្នុងនោះក៏បំពេញបន្ថែមនូវលំនៅឋានតម្លៃ សមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សា លើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត … Continue reading កម្ពុជារៀបចំ “គោលនយោបាយថ្មី” សាងសងលំនៅឋាន តម្លៃសមរម្យ សម្រាប់អ្នកមានចំណូលទាប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed