សៀមបន្តបាញ់ គ្រាប់បែកចង្កោម ប្រភេទ M46 ចូលទឹកដីកម្ពុជា រំលោភច្បាប់អនុសញ្ញា អន្តរជាតិអូស្លូ​

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី២២-២៣​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ ពួកទាហានសៀម បន្តបាញ់គ្រាប់បែកចង្កោម ប្រភេទM46 តាមរយៈគ្រាប់កាំភ្លើងធំ១៥៥មម​ ចូលបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា​ ជាទង្វើការរំលោភច្បាប់ អនុសញ្ញាអន្តរជាតិអូស្លូ​ ហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ មួយទៅហើយ​ បន្ថែមលើសនេះការបាញ់ប្រហារនេះ មកលើភូមិឋានផ្ទះសំបែង ប្រជាពលរដ្ឋដែលទង្វើ នេះកាន់តែរំលោភបំពាន់លើ ច្បាប់អន្តរជាតិមួយចំនួនបន្ថែមទៀត ។